បដិវត្តន៍ឧស្សាហកម្ម 1.0 ( 1760 - 1840)
ជាបដិវត្តន៍ឧស្សាហកម្មដំបូងបំផុតដែលចាប់ផ្តើមពេលដែលការដឹកជញ្ជូនផ្លូវដែក(រថភ្លើង)ត្រូវបានបង្កើតឡើងដោយប្រើប្រាស់កម្លាំងចំហាយទឹក(Steam power) ដែលក្រោយមកត្រូវបានគេបង្កើតទៅជាម៉ាស៊ីនចំហាយទឹក(steam-engines) អាចប្រើប្រាស់អោយដំណើរការកប៉ាល់ និងម៉ាស៊ីនក្នុងផលិតកម្មជាច្រើន។ ហើយការចាត់ទុកថាចក្រភពអង់គ្លេសជាអ្នកចាប់ផ្តើមឡើង។
បដិវត្តន៍ឧស្សាហកម្ម 2.0 ( 1850 - 1914)
ចាប់ផ្តើមនៅចុងសតវត្សរ៍ទី១៩ ដល់ដើមសតវត្សរ៍ទី២០ ដោយការប្រកាសអំពីការប្រើប្រាស់បច្ចេកវិទ្យាអគ្គិសនី និងការរៀបឲ្យមានចង្វាក់ផលិតកម្ម(assembly line production)នៅក្នុងរោងចក្រផលិតនានាដែលនាំអោយមានសំទុះនៃការផលិតឡើងខ្លាំង និងការផលិតម៉ាស៊ីនផ្សេងៗទៀត។ ហើយលោក ហែនរី ហ្វត (Henry Ford) អ្នកដឹកនាំក្រុមហ៊ុន Ford ដើរតួយ៉ាងសំខាន់ដែលរោងចក្រ Ford បានចាប់ផ្តើមមុនគេដើម្បីផលិតឡាន Ford។ មានប្រទេស ៣ ដើរតួយ៉ាងសំខាន់ក្នុងនោះមាន ចក្រភពអង់គ្លេស អាឡឺម៉ង់ និងសហរដ្ឋអាមេរិច។
បដិវត្តន៍ឧស្សាហកម្ម ៤.០ ត្រូវគេឲ្យឈ្មោះថាជាយុគសម័យឌីជីថល។ ជាមួយនឹងការបង្ហាញខ្លួនរបស់អ៉ីនធឺណែតក្នុងទសវត្សឆ្នាំ១៩៩០ វាបានកែប្រែជីវិតរស់ទាំងស្រុង ទាំងការសិក្សា ការងារ និងការកម្សាន្តគ្រប់ដណ្តប់ដោយអ៉ីនធឺណែតភ្ជាប់ជាមួយបច្ចេកវិទ្យាក្នុងការប្រាស្រ័យទាក់ទងគ្នា។ វា ដើរដោយម៉ាស៊ីនឆ្លាតវ័យដែលអាចដើរដោយខ្លួនឯងបាននឹងត្រឹមត្រូវជាមនុស្សជាអ្នកបញ្ជាទៅទៀត ដែលបដិវឌ្ឍន៍កំពុងតែស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍និងសិក្សាស្រាវជ្រាវជុំវិញពិភពលោក។ ជាលទ្ធផលមួយចំនួនដូចជា ឡានដែលអាចបើកបរដោយខ្លួនឯងបាន កុំព្យូទ័រដែលសិក្សានិងផ្តល់លទ្ធផលដល់យើង រ៉ូបូតដែលចេះបំពេញការងារដោយមិនត្រូវការអ្នកបញ្ជារ -ល-។
0 comments:
Post a Comment