ការគ្រប់គ្រង គឺជាដំណើររការនៃការធ្វើផែនការ ការចាត់តាំង ការដឹកនាំ និងការត្រួតពិនិត្យ ទៅលើការប្រើប្រាស់ធនធានមនុស្ស និងធនធានដទៃទៀតដើម្បីសម្រេចគោលដៅអង្គភាព។
១. ការធ្វើផែនការ Planning
ផែនការ គឺជាដំណើរការនៃការកំណត់គោលដៅអង្គភាព និងសម្រេចចិត្តនូវវិធីដែលល្អបំផុត ដើម្បី សម្រេចគោលដៅទាំងនោះ។ វាក៏ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្ដល់នូវការតម្រែតម្រង់ទិសដៅ ការកាត់បន្ថយភាពច្រំដែរ កម្រិតគ្រោះថ្នាក់ថយចុះ កាត់បន្ថយផែនការផ្លាស់ប្ដូរ ភាពខ្ជះខ្ជាយអប្បបរមា កំណត់ស្ដង់ដាដើម្បីសម្របសម្រួលក្នុងការត្រួតពិនិត្យ។
២. ការចាត់តាំង Organizing
ការចាត់តាំ គឺជាឯកទេសកម្មការងារ បំបែកការងារ និងប្រគល់ការងាររបស់អង្គភាពទៅឲ្យសមាជិកណាម្នាក់ធ្វើសកម្មភាពតាមជំនាញរបស់គេប៉ុន្តែ គេមិនមែនធ្វើការងារអង្គភាពទាំងមូលឡើយ ។
៣. ការដឹកនាំ Leading
ការដឹកនាំគឺជាមុខងារទី៣នៃការគ្រប់គ្រង ជាការបង្ហាញអោយឃើញនូវសមត្ថភាពរបស់អ្នកគ្រប់គ្រង ដែលចូលរួមផ្ទាល់ក្នុងការដឹកនាំណែនាំ ជំរុញរាល់សកម្មភាពការងាររបស់អ្នកក្រោមបង្គាប់អោយប្រព្រឹត្តតាមខ្លួនដើម្បីឆ្ពោះទៅរកគោលដៅដែលបានកំណត់ ។
៤. ការត្រួតពីនិត្យ Controlling
ការត្រួតពិនិត្យ គឺជាការជាដំណើរការដែលធ្វើជាបន្តប្រចាំ ក្នុងការប្រមូលទិន្នន័យ វិភាគទិន្នន័យ ក្នុងគោលបំណងរកអោយឃើញនូវអ្វីខ្លះដែលបានប្រែប្រួលដោយមិនប្រក្រតី ក្នុងគោលបណងរកវិធីកែលម្អអោយបានទាន់ពេល។
ប្រភព៖ https://www.thehrdaily.com/author/thehrdaily_oy0gi8/
https://www.khsearch.com/profile/Manage
0 comments:
Post a Comment