Ad Code

Responsive Advertisement

Monday 9 January 2023

Social media usage

       ប្រភេទគេហទំព័រសង្គមសំខាន់ៗដែលក្រុមហ៊ុនត្រូវពិចារណា។ ដោយសារមានវត្តមានសង្គមច្រើនប្រភេទ វាពិតជាមានប្រយោជន៍ក្នុងការសម្រួលជម្រើសក្នុងការគ្រប់គ្រងពួកគេ។  សម្រាប់រឿងនេះ យើងសូមណែនាំប្រភេទទាំងប្រាំមួយ ដោយផ្អែកលើជំពូកនៅក្នុង Weinberg (2010)។  អ្នកអាចមើលឃើញថាមានប្រព័ន្ធផ្សព្វផ្សាយសង្គមច្រើនជាងបណ្តាញសង្គម៖

1. Social networking (បណ្តាញសង្គម)ការសង្កត់ធ្ងន់នៅទីនេះគឺលើការស្តាប់អតិថិជន និងការចែករំលែកខ្លឹមសារដែលគួរឱ្យចាប់អារម្មណ៍។  Facebook មានទំនោរមានសារៈសំខាន់បំផុតសម្រាប់ទស្សនិកជនអ្នកប្រើប្រាស់ និង LinkedIn សម្រាប់ទស្សនិកជនអាជីវកម្ម។

 2. Social knowledge (ចំណេះដឹងសង្គម) ទាំងនេះគឺជាបណ្តាញសង្គមព័ត៌មានដូចជា Yahoo!  ចម្លើយ ដែល​អ្នក​អាច​ជួយ​ទស្សនិកជន​ដោយ​ការ​ដោះស្រាយ​បញ្ហា​របស់​ពួកគេ និង​បង្ហាញ​យ៉ាង​ច្បាស់​ពី​របៀប​ដែល​ផលិតផល​របស់​អ្នក​បាន​ជួយ​អ្នក​ដទៃ។  Wikipedia គឺជាគេហទំព័រមួយផ្សេងទៀតនៅក្នុងប្រភេទនេះ ទោះបីជាវាមានកម្មវិធីតិចតួចទាក់ទងនឹងទីផ្សារក៏ដោយ។

 3. Social sharing (ការចែករំលែកសង្គម) ទាំងនេះគឺជាគេហទំព័រចំណាំសង្គមដូចជា Delicious(www.delicious.com) ដែលអាចមានប្រយោជន៍សម្រាប់ការយល់ដឹងអំពីមាតិកាដែលទាក់ទាញបំផុតនៅក្នុងប្រភេទមួយ។

 4. Social news (ព័ត៌មានសង្គម) Twitter គឺជាឧទាហរណ៍ដ៏ល្បីបំផុត។

 5. Social streaming (ការផ្សាយសង្គម) គេហទំព័រសង្គមប្រព័ន្ធផ្សព្វផ្សាយសម្បូរបែប និងស្ទ្រីមសម្រាប់ការចែករំលែករូបថត វីដេអូ និងការផ្សាយផតខាស់។

 6. Company user-generated content and community(មាតិកាដែលបង្កើតដោយអ្នកប្រើប្រាស់របស់ក្រុមហ៊ុន និងសហគមន៍) ខុសប្លែកពីប្រភេទផ្សេងៗទៀត
 វត្តមាន​សង្គម​ដែល​មិន​ឯករាជ្យ​ពី​ក្រុមហ៊ុន ទាំងនេះ​គឺជា​កន្លែង​សង្គម​ផ្ទាល់​របស់​ក្រុមហ៊ុន​ដែល​អាច​នឹង​ត្រូវ​បាន​បញ្ចូល​ទៅក្នុង​មាតិកា​ផលិតផល (ការ​ពិនិត្យ​និង​ការ​វាយតម្លៃ) សហគមន៍​គាំទ្រ​អតិថិជន ឬ​ប្លុក។


ការវិវឌ្ឍន៍នៃបដិវត្តន៍ឧស្សាហកម្មទាំង៤ The Four Industrial Revolutions

បដិវត្តន៍ឧស្សាហកម្ម 1.0​​​​ ​( 1760 - 1840)

    ជាបដិវត្តន៍ឧស្សាហកម្មដំបូងបំផុតដែលចាប់ផ្តើមពេលដែលការដឹកជញ្ជូនផ្លូវដែក(រថភ្លើង)ត្រូវបានបង្កើតឡើងដោយប្រើប្រាស់កម្លាំងចំហាយទឹក(Steam power) ដែលក្រោយមកត្រូវបានគេបង្កើតទៅជាម៉ាស៊ីនចំហាយទឹក(steam-engines) អាចប្រើប្រាស់អោយដំណើរការកប៉ាល់ និងម៉ាស៊ីនក្នុងផលិតកម្មជាច្រើន។ ហើយការចាត់ទុកថាចក្រភពអង់គ្លេសជាអ្នកចាប់ផ្តើមឡើង។

បដិវត្តន៍ឧស្សាហកម្ម 2.0​​​​ ​( 1850 - 1914)

    ចាប់ផ្តើមនៅចុងសតវត្សរ៍ទី១៩ ដល់ដើមសតវត្សរ៍ទី២០ ដោយការប្រកាសអំពីការប្រើប្រាស់បច្ចេកវិទ្យាអគ្គិសនី និងការរៀបឲ្យមានចង្វាក់ផលិតកម្ម(assembly line production)នៅក្នុងរោងចក្រផលិតនានាដែលនាំអោយមានសំទុះនៃការផលិតឡើងខ្លាំង និងការផលិតម៉ាស៊ីនផ្សេងៗទៀត។ ហើយលោក ហែនរី ហ្វត (Henry Ford) អ្នកដឹកនាំក្រុមហ៊ុន Ford ដើរតួយ៉ាងសំខាន់ដែលរោងចក្រ Ford បានចាប់ផ្តើមមុនគេដើម្បីផលិតឡាន Ford។ មានប្រទេស ៣ ដើរតួយ៉ាងសំខាន់ក្នុងនោះមាន ចក្រភពអង់គ្លេស អាឡឺម៉ង់ និងសហរដ្ឋអាមេរិច។

បដិវត្តន៍ឧស្សាហកម្ម 3.0​​​​ ​( 1940 - 2010)

    នេះជាពេលបន្ទាប់ដែលកុំព្យូទ័រដំបូងត្រូវបានបង្កើតឡើង ហើយការអភិវឌ្ឍន៍ទៅលើប្រព័ន្ធឌីជីថលមានសំទុះយ៉ាងខ្លាំងក្លា ព្រមជាមួយការផលិតបាននូវគ្រឿងអេឡិចត្រូនិចថ្មីៗជាច្រើនដែលជួយដល់ការអភិវឌ្ឍន៍បច្ចេកវិទ្យាបានយ៉ាងលឿន។ ហើយកុំព្យូទ័រ និងប្រព័ន្ធអេឡិចត្រូនិចក៏បានញាត់បញ្ចូលទៅក្នុងការចង្វាក់ផលិតកម្មដែលធ្វើអោយទទួលបានទិន្នផលនិងល្បឿន ព្រមទាំងតម្លៃយ៉ាងល្អ។ ហើយដំណាក់កាលចុងក្រោយគឺការញាត់បញ្ចូលនៅអ៊ិនធើណែត(Internet) ដែលបណ្តាលឲ្យការផលិត និងការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិបានកាន់តែទូលំទូលាយ។

បដិវត្តន៍ឧស្សាហកម្ម 4.0​​​​ ​( 2011 - )

    បដិវត្តន៍ឧស្សាហកម្ម​ ៤.០​ ត្រូវគេឲ្យឈ្មោះថាជាយុគសម័យឌីជីថល​។ ជាមួយនឹងការបង្ហាញខ្លួនរបស់អ៉ីនធឺណែតក្នុងទសវត្សឆ្នាំ១៩៩០​ វាបានកែប្រែជីវិតរស់ទាំងស្រុង​ ទាំងការសិក្សា​ ការងារ​ និងការកម្សាន្តគ្រប់ដណ្តប់ដោយអ៉ីនធឺណែតភ្ជាប់ជាមួយបច្ចេកវិទ្យាក្នុងការប្រាស្រ័យទាក់ទងគ្នា។ វា ដើរដោយម៉ាស៊ីនឆ្លាតវ័យដែលអាចដើរដោយខ្លួនឯងបាននឹងត្រឹមត្រូវជាមនុស្សជាអ្នកបញ្ជាទៅទៀត ដែលបដិវឌ្ឍន៍កំពុងតែស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍និងសិក្សាស្រាវជ្រាវជុំវិញពិភពលោក។ ជាលទ្ធផលមួយចំនួនដូចជា ឡានដែលអាចបើកបរដោយខ្លួនឯងបាន កុំព្យូទ័រដែលសិក្សានិងផ្តល់លទ្ធផលដល់យើង រ៉ូបូតដែលចេះបំពេញការងារដោយមិនត្រូវការអ្នកបញ្ជារ -ល-។






Sunday 1 January 2023

មុខងារនៃការគ្រប់គ្រងមាន Types of Management

ការគ្រប់គ្រង គឺជាដំណើររការនៃការធ្វើផែនការ ការចាត់តាំង ការដឹកនាំ និងការត្រួតពិនិត្យ ទៅលើការប្រើប្រាស់ធនធានមនុស្ស និងធនធានដទៃទៀតដើម្បីសម្រេចគោលដៅអង្គភាព។

១. ការធ្វើផែនការ Planning

        ផែនការ គឺជាដំណើរការនៃការកំណត់គោលដៅអង្គភាព និងសម្រេចចិត្តនូវវិធីដែលល្អបំផុត ដើម្បី សម្រេចគោលដៅទាំងនោះ​​​។ វាក៏ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្ដល់នូវការតម្រែតម្រង់ទិសដៅ ការកាត់បន្ថយភាពច្រំដែរ កម្រិតគ្រោះថ្នាក់ថយចុះ កាត់បន្ថយផែនការផ្លាស់ប្ដូរ ភាពខ្ជះខ្ជាយអប្បបរមា កំណត់ស្ដង់ដាដើម្បីសម្របសម្រួលក្នុងការត្រួតពិនិត្យ។

២. ការចាត់តាំង Organizing
        ការចាត់តាំ គឺជាឯកទេសកម្មការងារ បំបែកការងារ និងប្រគល់ការងាររបស់អង្គភាពទៅឲ្យសមាជិកណាម្នាក់ធ្វើសកម្មភាពតាមជំនាញរបស់គេប៉ុន្តែ គេមិនមែនធ្វើការងារអង្គភាពទាំងមូលឡើយ ។

៣. ការដឹកនាំ Leading
        ការដឹកនាំគឺជាមុខងារទី៣នៃការគ្រប់គ្រង ជាការបង្ហាញអោយឃើញនូវសមត្ថភាពរបស់អ្នកគ្រប់គ្រង ដែលចូលរួមផ្ទាល់ក្នុងការដឹកនាំណែនាំ ជំរុញរាល់សកម្មភាពការងាររបស់អ្នកក្រោមបង្គាប់អោយប្រព្រឹត្ត​​តាមខ្លួនដើម្បីឆ្ពោះទៅរកគោលដៅដែលបានកំណត់ ។

៤. ការត្រួតពីនិត្យ Controlling
        ការត្រួតពិនិត្យ គឺជាការជាដំណើរការដែលធ្វើជាបន្តប្រចាំ ក្នុងការប្រមូលទិន្នន័យ វិភាគទិន្នន័យ ក្នុងគោលបំណងរកអោយឃើញនូវអ្វីខ្លះដែលបានប្រែប្រួលដោយមិនប្រក្រតី ក្នុងគោលបណងរកវិធីកែលម្អអោយបានទាន់ពេល។

ប្រភព៖ https://www.thehrdaily.com/author/thehrdaily_oy0gi8/
https://www.khsearch.com/profile/Manage


Sunday 11 December 2022

ហេតុអ្វីយេីងត្រូវចេះប្រេីប្រាស់Blog?

Bloggerអាចឲ្យយេីងបង្កេីតបានជា​ Website ផ្ទាល់ខ្លួនដោយឥតគិតថ្លៃ​ ក្នុងគោលបំណង​ ដេីម្បីរាប់អានមិត្តភក្តិ​ ចែករំលែកចំណេះដឹង​ ឬបទពិសោធន៍អ្វីមួយដល់គ្នា​ ជាពិសេសយេីងក៏អាច​ បង្កេីតជាការដាក់​ព័ត៌មានផ្សព្វផ្សាយអំពី​ Digital Business​ របស់យេីងបានផងដែរ។